ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក អណ្តូងអាងខេត្តកំពង់ចាម


រសៀលថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៧ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញបន្តដំណើរជាមួយសហការី និងមន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក អណ្តូងអាង ស្ថិតក្នុងឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹក អណ្តូងអាង រួមមាន ទំនប់អាងទឹក ប្រវែង ១.០០០ ម ប្រឡាយមេប្រវែង ៧១១ ម ប្រឡាយរងប្រវែង ៤.០៧៥ ម សំណង់ទ្វារទឹក ៣ កន្លែង និងសំណង់លូចែកចាយទឹក ២ កន្លែង ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលប្រមាណ ៩០០ ហិកតា ។