ចិនស្វាគមន៍បទឈប់បាញ់កម្ពុជា-ថៃ ជាការបោះជំហានទៅសន្តិភាព


(ភ្នំពេញ)៖ លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បាននិយាយថាចិនស្វាគមន៍ និងសាទរបទឈប់បាញ់កម្ពុជា និងថៃ។ លោកបានគូសបញ្ជាក់ដូច្នេះថា ៖ «ការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់មួយរវាងកម្ពុជា និងថៃ គឺជាការបោះជំហានមួយដ៏មានសារៈសំខាន់នាំទៅរកការដោះស្រាយស្ថានការណ៍ប្រកបដោយសន្តិភាព។ ចិនសូមសាទរ និងស្វាគមន៍ចំពោះលទ្ធផលនេះ»៕