តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប៖ កិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ គឺជាជោគជ័យដ៏ំមានសារៈសំខាន់


(ភ្នំពេញ)៖ តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប សម្រាប់គោលនយោបាយការបរទេស និងសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Kaja KALLAS បាននិយាយថាកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ គឺជាជោគជ័យដ៏ំមានសារៈសំខាន់មួយ។ «កិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃគឺជាជោគជ័យដ៏មានសារៈសំខាន់បន្ទាប់ពីជម្លោះជាច្រើនថ្ងៃដែលបណ្ដាលឱ្យមានមនុស្សស្លាប់។ នេះជាពិតជាមានសារៈសំខាន់ដែលប្រទេសទាំង២ត្រូវតែអនុវត្តតាមបទឈប់បាញ់ដោយសុច្ឆន្ទៈ»។ នេះបើតាមលោកស្រី Kaja KALLAS។