សកម្មភាពក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី ចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក ត្រពាំងច្រេស


សកម្មភាពក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី ចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក ត្រពាំងច្រេស មានទីតាំងស្ថិតនៅក្នុងឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។
សូមជម្រាបជូនថា ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក ត្រពាំងច្រេស មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ១៩៥ ហិកតា និងស្រូវប្រាំងពី ២០-៤០ ហិកតា ។ ក្រៅពីផ្តល់ទឹកស្រោចស្រព ប្រព័ន្ធនេះ ក៏ជារមណីយដ្ឋានទេសចរធម្មជាតិដ៏ស្រស់ត្រកាលមួយផងដែរ ។