ឯកឧត្តម សាយ សំអាល់ ស្នើឱ្យCEO ម៉ាស្ទ័រក្លឹបបង្កើតពានរង្វាន់សម្រាប់អាជីវកម្មគិតគូរពីបរិស្ថាន


ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្នើឱ្យប្រធានCEO ម៉ាស្ទ័រក្លឹបបង្កើតពាន់សម្រាប់ការប្រកួតប្រជែងក្រុមហ៊ុនដែលយកចិត្តទុកដាក់លើវិស័យបរិស្ថាន។ ការថ្លែងយ៉ាងដូចនេះរបស់ឯកឧត្តមរដ្ឋមន្ត្រីគឺធ្វើឡើងក្នុងឱកាសនៃការអញ្ជើញជាអធិបតីភាពក្នុងពិធីចែកពានរង្វាន់របស់CEO ម៉ាស្ទ័រក្លឹបកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៧ នៅសណ្ឋាគារសុខាភ្នំពេញ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា នាពេលបច្ចុប្បន្ននេះក្រុមហ៊ុនមួយចំនួនកំពុងតែយកចិត្តទុកដាក់ខ្ពស់លើផលប៉ះពាល់បរិស្ថានដោយបង្កើតយន្តការដើម្បីសំអាតភាពកខ្វក់ ហើយក្រុមហ៊ុនមួយចំនួនផ្សេងទៀតក៏បាន និងកំពុងបន្តយកចិត្តទុកដាក់លើវិស័យដ៏សំខាន់មួយនេះដែលគួរតែកោតសរសើរ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ៖“ឆ្នាំ២០១៨ CEO គួរតែពិចារណាទៅលើអាជីវកម្មដែលយកចិត្តទុកដាក់លើវិស័យបរិស្ថានព្រោះក្រុមហ៊ុនជាច្រើនបានយកចិត្តទុកដាក់លើវិស័យនេះ”។
ការស្នើឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីគឺធ្វើឡើងនៅពេលដែលសង្គមកម្ពុជាបានឈានដល់របត់ថ្មីមួយដែលគិតគូរពីវិស័យបចេញនូវកិច្ចការងារជាច្រើនដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍនាពេលច្ចុប្បន្ន និងបញ្ជៀបចំណេះដឹងដល់ប្រជាពលរដ្ឋជាទូទៅ ដូចជាការសម្រួលរចនាសម្ព័ន្ធស្ថាប័ន ការលើកទឹកចិត្តមន្ត្រីរាជការ និងការបណ្តុះបណ្តាលបន្ថែមជាដើម។
ក្នុងពិធីចែកពានរង្វាន់ដល់ម្ចាស់អាជីវកម្មប្រមាណ៥០០នាក់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងកោតសរសើរចំពោះសហគ្រិននារីដែលកំពុងកើនឡើងគួរឱ្យកត់សម្គាល់ដែលជាការបង្ហាញឱ្យឃើញពីរបត់ថ្មីរបស់សង្គមកម្ពុជា ដែលស្ត្រីជាមេផ្ទះផង និងជាអ្នករកស៊ី ម្ចាស់ក្រុមហ៊ុនដ៏ចំណានផង។ ទន្ទឹងនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ “ពាណិជ្ជករទាំងអស់ពិតជាអនាគតនៃកម្ពុជា ដើម្បីនាំនាវាកម្ពុជាទៅកាន់ត្រើយសុភមង្គល”៕