ក្រសួងការងារ បើកយុទ្ធនា​ការជា​ទ្រង់ទ្រា​យធំ​ជំហានទី២ ដើម្បីនាំឱកា​សការងា​រជូនពលក​រខ្មែរដែ​លទើប​ត្រឡប់​ពីថៃ


ក្រសួងកា​រងារ និងបណ្ដុះបណ្ដាល​​វិជ្ជាជីវៈ នៅថ្ងៃ​ទី២ ខែសីហា ឆ្នាំ២០២៥ បាន​បើក​យុទ្ធនាការ​ទ្រង់ទ្រា​យធំចុះ​ផ្សព្វផ្សាយ​នៅតា​មឃុំ-សង្កាត់​ចំនួន ៣០០ ក្នុង​ភូមិ​សាស្ត្រខេត្ត​ចំនួន ១៣នៅ​ទូទាំងប្រទេស ដើម្បីនាំយ​កឱកាសការងារជាង ២៥ម៉ឺនកន្លែង​ជូនបងប្អូ​នពលករខ្មែរ​ដែលទើ​បត្រឡប់មកពី​ប្រទេសថៃឱ្យមានការងារធ្វើ​ភ្លាមៗ។ នេះបើយោងតាមការប្រកាសរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រ​សួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយលើបណ្តាញសង្គមនៅថ្ងៃទី២ ខែសីហានេះ។

យុទ្ធនាការនេះ មានរយៈពេ​លដប់ថ្ងៃគឺ​ចាប់ពីថ្ងៃទី ២ដល់ថ្ងៃទី១១ ខែ​សីហា ឆ្នាំ២០២៥ ដោយផ្តើមចេញ​ពីខេត្តកំ​ពង់ធំ កំពង់ចាម ពោធិ៍​សាត់ ព្រៃ​វែង សៀម​រាប ស្វាយរៀងជាទីដែលមានពលករត្រឡប់ពីប្រទេសថៃច្រើន​ជាងគេ។

ឯកឧត្តម ហេង សួរ បាន​អះអាងថា៖ «ក្រសួង​ការងារ នឹងផ្តើមយុទ្ធនាការផ្សព្វផ្សាយឱកាសការ​ងារជំហានទី២ នៅតាមឃុំចំនួន ៣០០គោលដៅផងដែរ»។ សម្រាប់ឯកឧត្តម​រដ្ឋមន្ត្រី ក្រៅ​ពីយុទ្ធនាការ​ជំហានទី២នេះ ក្រសួង​ក៏មានផែនការ​ចុះនៅជំហានទី៣ និងទី ៤បន្ថែមទៀត ដើម្បីធានា​ថាពលរដ្ឋ​ដែលទើប​មកពីប្រ​ទេសថៃ​មានឱកា​សការងារ​គ្រប់​គ្នា។

ជាមួយគ្នានេះ យុទ្ធនាការទ្រង់ទ្រាយធំជំហានទី២នេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យសាធា​រណជនជួ​យផ្សព្វផ្សាយ​ពីឱកាសកា​រងារទៅ​ដល់​បងប្អូន​ពលករ​ដែលទើប​ត្រឡប់​មក​ពី​ប្រទេសថៃវិ​ញតាមរយៈការចែ​ករំលែកបន្តតាម​រយៈតេឡេក្រាមរប​ស់ក្រសួង និងក្នុងនាមឯកឧត្តមផ្ទាល់ ឬក៏បោះពុម្ព (Print)បន្ថែម ដើម្បីតម្កល់ទុក​នៅតា​មឃុំ សង្កាត់ នូវ បញ្ជីឈ្មោះរោងចក្រ ចំនួនតម្រូវការកម្មករនិយោជិត និងលេខទូរសព្ទរបស់រោងចក្រ សហគ្រាស នៅតាមខេត្តនីមួយៗដែលក្រសួងបានផ្សព្វផ្សាយរួចហើយដើម្បី បង្ហាញ​ដល់​បង​ប្អូន ដែល​ទើបវិលត្រ​ឡប់ម​កពីប្រទេសថៃទទួ​លបានការ​ងារ​ធ្វើកាន់តែ​ឆាប់៕