ឯកឧត្តមរដ្ឋមន្រ្តី ជា សុមេធី និងថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខ វីរកងទ័ពដែលបានរងរបួស នៅមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ


ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះសួរសុខទុក្ខ វីរកងទ័ពដែលបានរងរបួស នារសៀលថ្ងៃទី០២ ខែកក្កដា នៅមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ។

ឯកឧត្តម ជា សុមេធី បានឲ្យដឹងថា យើងខ្ញុំទាំងអស់គ្នាសូមបង្ហាញការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនវីរកងទ័ពកម្ពុជា ដែលបានតស៊ូប្រយុទ្ធការពារការឈ្លានពានពីខ្មាំងសត្រូវ។

ឯកឧត្តមបានបន្ថែមថា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយប្រោះព្រំសព្ទសាធុការពរជ័យជូនចំពោះវីរកងទ័ព ឆាប់ជាសះស្បើយ មានសុខភាពល្អ ដើម្បីជាសសរទ្រូងការពារជាតិ និងសូមបានសមប្រកបនឹងព្រះពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ។

ជាមួយគ្នានោះ ឯកឧត្តមបានអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាជាសប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភជាសម្ភារៈប្រើប្រាស់ និងថវិកាផ្ទាល់ខ្លួន ចូលរួមជាមួយក្រសួង ស.អ.យ. នេះសបញ្ជាក់អោយឃើញពីទឹកចិត្តប្រពៃថ្លៃថ្លារបស់ប្រជាជនខ្មែរ៕