សកម្មភាពក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ចុះធ្វើការកែលំអប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹក រលំពោធិ៍


សកម្មភាពក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម នាំយកគ្រឿងចក្រចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹក រលំពោធិ៍ ស្ថិតក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលរួមមាន ទំនប់អាងទឹកប្រវែង ៣.០៣៤ ម ប្រឡាយទឹក ប្រវែង ២.៧៧៦ ម សំណង់បង្ហៀរ ០១ កន្លែង សំណង់លូបញ្ចេញបញ្ចូលទឹក ចំនួន ០៤ កន្លែង សំណង់លូចែកចាយទឹក ចំនួន ០៩ កន្លែង និងសំណង់ស្ទាក់ទឹក ចំនួន ១១ កន្លែង ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោច្រពលើផ្ទៃដីបង្កបង្កើនផលចំនួន ៣៨៥ ហិកតា ។