ឯកឧត្តម ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ និង លោក អ៊ុក គឹមសាន អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ ចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជា គ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋជាជនភៀសសឹកចំនួន ៥១៤គ្រួសារ ស្មើនឹង ៣,១៤០នាក់ នៅក្នុងបរិវេណវត្តត្រាវកៀត ភូមិត្រាវកៀត ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ ក្នុងនោះ ក៏មានការចូលរួមពីសំណាក់សមាជិកក្រុមការងារប្រចាំនៅសាធារណរដ្ឋកូរ៉េផងដែរ៕
ឯកឧត្តម ហេង សួរ ដឹកនាំក្រុមការងារ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋជាជនភៀសសឹកចំនួន ៥១៤គ្រួសារ នៅក្នុងបរិវេណវត្តត្រាវកៀត ខេត្តព្រះវិហារ
