គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងឯកឧត្តម គុច លីណា អនុប្រធានអចិន្ត្រៃយ៍ កក្រក សាខាខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាល និងពាំនាំនូវព្រះរាជបន្ទូលផ្ដាំផ្ញើសួរសុខទុក្ខអំពីព្រះករុណាព្រះមហាក្សត្រ សម្ដេចព្រះមហាក្សត្រីព្រះវររាជបិតាជាតិខ្មែរ ព្រះប្រធានកិត្តិយសនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន កក្រក ដែលដែលជានិច្ចការតែងតែទុកការលំបាករបស់ប្រជាជនជាការលំបាកផ្ទាល់ខ្លួនរបស់លោកជានិច្ច។
នៅមន្ទីរទេព្យគន្ធបុប្ផាខេត្តសៀមរាប នារសៀលថ្ងៃទី៨ និងព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបានលើកទឹកចិត្តក្រុមគ្រួសារកុមារឲ្យជឿជាក់ថាបានមកដល់ទីមានសុវត្ថិភាពហើយសូមមានភាពកក់ក្ដៅជាមួយគ្រូពេទ្យដែលមានសមត្ថភាពនៅទីនេះ។ លោកជំទាវបានជូនពរឱ្យឆាប់ជាសះស្បើយទាំងអស់គ្នា សូមឱ្យបងប្អូនដែលនៅជួរមុខទាំងអស់ជួបប្រទះសេចក្ដីសុខ សុវត្ថិភាពជានិច្ច។
សូមបញ្ជាក់ផងដែរថា៖ ក្នុងនោះមានដូចជាកុមារ៉ា ធី គឹមសត់ អាយុ១០ឆ្នាំ ដែលត្រូវគ្រាប់ផ្លោងពីទាហានថៃ ក្នុងហេតុការណ៍កាលពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលរស់នៅភូមិតាមាន់ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ត្រូវបានក្រុមគ្រូពេទ្យ បានវះកាត់សង្រ្គោះជីវិត និងព្យាបាលដោយទទួលបានជោគជ័យ ផងដែរ៕