នៅរសៀលថ្ងៃចន្ទ ២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីអង្គភាពគ្រប់គ្រងនិងអនុវត្តន៍គម្រោង ទីប្រឹក្សាជាតិនិងអន្តរជាតិ និងគណៈប្រតិភូបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី ដែលដឹកនាំដោយលោក ឡុង ពិសិដ្ឋ តំណាងលោកជំទាវ Jyotsana Varma នាយិកាប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងប្រព័ន្ធទំនើបកម្មនៃប្រព័ន្ធធារាសាស្ត្រព្រែកពោធិ ស្ថិតក្នុងស្រុកស្រីសន្ធ ខេត្តកំពង់ចាម។
ឯកឧត្តមរដ្ឋលេខាធិកាបានមានប្រសាសន៍បញ្ជាក់បន្ថែមថា ប្រព័ន្ធធារាសាស្ត្រទំនើបកម្មនៃប្រព័ន្ធធារាសាស្ដ្រនេះអាចផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពដំណាំកសិកម្មរបស់បងប្អូនប្រជាកសិកររស់នៅក្នុងតំបន់នេះលើផ្ទៃដីប្រមាណ ៨000ហិចតា ទាំងខួបប្រាំង និងខួបវស្សា៕