ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អញ្ជើញទៅទស្សនកិច្ចសិក្សា និងពិភាក្សាការងារមួយចំនួន នៅប្រទេសម៉ាឡេស៊ី រយៈពេល៤ថ្ងៃ


ដោយមានការអនុញ្ញាតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញចេញដំណើរ ទៅបំពេញទស្សនកិច្ចសិក្សា និងពិភាក្សាការងារមួយចំនួន នៅរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ នៃប្រទេសម៉ាឡេស៊ី រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។

នៅក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ គ្រោងនឹងជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Tun Pehin Sri Dr. Haji Wan Junaidi bin Tuanku Jaafar ប្រធានរដ្ឋសហព័ន្ធសារ៉ាវ៉ាក់, ​លោក Premier Abang Johari Tun Openg អភិបាលរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ និងជាមួយបណ្តារដ្ឋមន្រ្តីរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ មួយចំនួនផ្សេងទៀតផងដែរ៕