លោកយាយ កូវ ថន ត្រូវជាម្តាយ របស់សព អតីតយុទ្ធជនកម្ពុជា ប្រភេទពិការ បានទទួលថវិកា ចំនួន ៤,០០០,០០០៛ ពីសមាគមអតីយុទ្ធកម្ពុជា ខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំងៈ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ​លោកឧត្តមសេនីយ៍ត្រី ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង រួមនឹងមន្រ្តីក្រុមការងារសមាគមអតីតយុទ្ធខេត្ត ស្រុក ឃុំ​ បានអញ្ជើញ ចូលរួមគោរពវិញ្ញាណក្ខន្ត​ធាតុ សព លោក សុខ សុវណ្ណ អតីតជាយោធិនពិការ ដែលទើបនឹងទទួលមរណៈភាពដោយជំងឺ កាលពីវេលាម៉ោង ១០:៣០នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅភូមិធ្នង់ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងបានប្រគល់ថវិកាបេឡាមរណៈ សង្រ្គោះរបស់សមាគម អតីតយុទ្ធកម្ពុជា ចំនួន ៤,០០០,០០០ រៀល ជូនដល់លោកយាយ ​កូវថន ត្រូវជាម្តាយរបស់សព ។

​ មានមតិសំណេះសំណាល​ ក្នុងឱកាសនោះលោកធន ធឿនបបានពាំនាំនូវការចូលរួមរំលែកទុក្ខ ពីសំណាក់​​​​​ឯកឧត្តមអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា​ ឯកឧត្តម អភិបាលខេត្ត ពិសេសពី​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនចំពោះក្រុមគ្រួសារសព​​ ។

លោកធន ធឿនក៏បានសំណូមពរដល់បងប្អូនអតីតយុទ្ធជនរបស់យេីង ត្រូវមានការជឿជាក់ លេីរាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលកេីតចេញពីការបោះឆ្នោត ​ដឹកនាំដោយគណបក្សប្រជាជន កម្ពុជា​ ដែលមានសម្តេច អគ្គមហាសេនាបតីជោ ហ៊ុន សែន​ ជាប្រមុខដឹកនាំដ៏ឆ្នេីម​ ជាអ្នកនាំមកនូវសន្តិភាព​ ជូនប្រទេសជាតិ និងប្រជាជន ដូច្នេះ​សូមបងប្អូន កុំជឿលេីគណបក្ស​​ប្រឆាំង ដែលជានិច្ចជាកាល តែងតែសន្យាខ្យល់ មិនដែលឃេីញជួយ កសាង អភិវឌ្ឍន៍ប្រទេសជាតិ​​​ ឬជួយដល់បងប្អូនអតីតយុទ្ធជនរបស់យេីងម្តងណានោះទេ ។

ក្នុងឱកាសពេលនោះ​ លោកស្រី​ ហួន សាវ៉ាង ប្តេជ្ញាថាគ្រួសារខ្ញុំ មិនដែលនឹកឃេីញចង់ដូររបបដូចគណបក្សមួយចំនួន មកឃោសនាអូសទាញ​ម្តងណានោះទេ​ ​ព្រោះខ្ញុំតែងគិតហេីយថា មានតែគណបក្សប្រជាជន​ ដែលមានសម្តេច ហ៊ុន សែន ជាប្រមុខដឹកនាំ​ ជាអ្នកធ្វេីឲ្យប្រទេសជាតិ និងប្រជាជន បានសុខ ហើយនាងខ្ញុំនៅតែដេីរតាម
និង គាំទ្រនូវគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនជានិច្ច និងសូមគាំទ្រសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្រ្តីជារៀងរហូត ។