ឯកឧត្តម សាយ សំអាល់ អញ្ជើញគោរពវិញ្ញាណក្ខន្ធលោក សូ ពុទ្ធា


ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១៨ ខែតុលានេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ សព លោក សូ ពុទ្ធា អនុប្រធាននាយកដ្ឋាននៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពក្រសួងបរិស្ថាន និងបានបំពាក់គ្រឿងឥស្សរិយយសមេដាយ ព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍ជូនសពជាកិច្ចបច្ឆាមរណៈនៅវត្តទួលទំពូងក្នុងរាជធានីភ្នំពេញ។ ក្នុងពិធីបូជាសពនេះ មានការចូលរួមពីមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងបរិស្ថាន។
លោក សូ ពុទ្ធា បានទទួលមរណៈកាលក្នុងជន្មាយុ៤៦ឆ្នាំ កាលពីថ្ងៃចន្ទ ទី១៦ ខែតុលាដោយរោគាពាធ៕