រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញ មានប្រារព្ធពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី យន្តការគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងអប់រំ យុវជននិងកីឡា ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី ប្រធាននាយកដ្ឋានជំនាញ មន្ត្រីអប់រំ រួមជាមួយតំណាងអង្គការដៃគូពាក់ព័ន្ធ។
សិក្ខាសាលានេះ ក្នុងបំណងការពារគ្រោះមហន្តរាយនៅតាមសាលារៀន ដូចជាខ្យល់កន្រ្តាក់ការការពារទឹកជំនន់ ការការពារគ្រោះរាំងស្ងួត ជាដើម។