ឯកឧត្តម ជា សុផារ៉ា បើកកិច្ចប្រជុំស្ដីពីវឌ្ឍនភាពនៃការចុះបញ្ជីដីឆ្វៀលស្បែកខ្លា ជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់កោះរ៉ុង


នៅព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ មានបើកកិច្ចប្រជុំស្ដីពីវឌ្ឍនភាពនៃការចុះបញ្ជីដីឆ្វៀលស្បែកខ្លា ជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពី ឯកឧត្តមតំណាងក្រសួងបរិស្ថាន ឯកឧត្តមតំណាងក្រសួងទេសចរណ៍ អាជ្ញាធរដែនដី រួមនឹងមន្រ្តីជំនាញពាក់ព័ន្ធ។