ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ចុះហត្ថលេខា ជាមួយលោកជំទាវ Angela Corcoran ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា


រសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានចុះហត្ថលេខា ជាមួយលោកជំទាវ Angela Corcoran ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា លើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្រ្តី រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជកម្មរបស់អូស្រ្តាលី។