យុវជនខេត្តព្រៃវែង៖ ក្បួនថ្មើរជើងដើម្បីសន្តិភាព អរគុណសន្តិភាព គាំទ្របទឈប់បាញ់រវាងកម្ពុជា-ថៃ និងទាមទារករដោះលែងវីរៈកងទ័ពកម្ពុជាទាំង១៨នាក់


ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានស្រុកពាមជរ និងអាជ្ញាធរមូលដ្ឋាន រៀបចំ ក្រោមអធិបតីភាព ឯកឧត្តម ម៉េត មករា រដ្ឋលេខាធិការក្រសួង ស.អ.យ អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកពាមជរ និងជាប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានស្រុកពាមជរ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី ជា សុមេធី ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកពាមជរ និងជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំក្បួនថ្មើរជើងដើម្បីសន្តិភាព អរគុណសន្តិភាព គាំទ្របទឈប់បាញ់រវាងកងទព័កម្ពុជា និងកងទ័ពថៃ និងទាមទារករដោះលែងវីរៈកងទ័ពកម្ពុជាទាំង១៨នាក់ នៅមូលដ្ឋានស្រុកពាមជរ ខេត្តព្រៃវែង។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកពាមជរ ថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនក្រសួង ស.អ.យ. ប្រធាន អនុប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានឃុំ ប្រធាន អនុប្រធានក្រុមការងារយុវជនគណបក្សឃុំទាំង១០ លោកអភិបាលស្រុក អភិបាលរងស្រុក ព្រះសង្ឃ អធិការ មេប៉ុស្តិ៍ មេឃុំ លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ប្រជាពលរដ្ឋ យុវជនគណបក្ស យុវជន ស.ស.យ.ក. កាយរិទ្ធិស្រុក កាកបាតក្រហមស្រុក សរុបប្រមាណ ៧១៣៧ អង្គ/នាក់។

សូមជម្រាបថា មុនចាប់ផ្តើមដង្ហែក្បួនថ្មើរជើង លោក លោកស្រី និងអ្នកចូលរួមទាំងអស់ បានគោរពភេ្លងជាតិ គោរពវិញ្ញាក្ខន្ធវីរៈកងទ័ព និងច្រៀងចម្រៀង «បទពង្សាតាខ្មែរ និងបទដែនដីខ្មែរ» ជាពិសេស លោកប្រធានគណៈធិបតី បានសំណេះសំណាល និងពាំនាំការសួសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ពីលោករដ្ឋមន្រ្តីផងដែរ៕