ក្នុងឱកាសដែលទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធាន ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី ចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ឆ្នាំ២០២៥ ដែល ប្រព្រឹត្តទៅនៅទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥។ ឆ្លៀតក្នុងឱកាសនេះ នៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធាន ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញទស្សនកិច្ចស្វែងយល់ទីក្រុងធាន ប្រទេសចិន។
គោលបំណង នៃទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់ ពីការគាំទ្រដល់ការអភិវឌ្ឍ សហគ្រាសធុនតូច និងមធ្យម តាមរយៈថ្នាលបច្ចេកវិទ្យាឌីជីថល និង ដកស្រង់បទពិសោធន៍ នៃដំណើរវិវត្តន៍សេដ្ឋកិច្ចឌីជីថល។
ទីក្រុង Tianjin ជាទីក្រុងដែលមានប្រជាជនប្រមាណ ១៤លាននាក់។ ក្នុងនាមជាទីក្រុងមួយក្នុងចំណោមទីក្រុងដំបូងគេនៅក្នុងប្រទេសចិនដែលមានទំនាក់ទំនងជាមួយអរិយធម៌លោកខាងលិចសម័យទំនើប ធានជីន គឺជាជាទីក្រុងរស់វឮរវើកក្នុងវិស័យឧស្សាហកម្ម ហិរញ្ញវត្ថុ ពាណិជ្ជកម្ម ការអប់រំ និងយោធា៕