ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ចុះអនុវត្តកិច្ចដំណើរការការងារកែលំអ ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក តាអែន


សកម្មភាពក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ចុះអនុវត្តកិច្ចដំណើរការការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក តាអែន ស្ថិតក្នុងឃុំពង្រ ស្រុកចុងកាល់ ដែលរួមមាន ទំនប់អាងទឹកប្រវែង ៣.២៥០ ម ប្រឡាយទឹកប្រវែង ៦.០០០ ម និងសំណង់ទ្វារទឹក ៣ កន្លែង ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ១.០៣៥ ហត និងស្រូវប្រាំង ៣០៩ ហត ។