បរិមាណទឹកភ្លៀងដែលបានធ្លាក់ ៤ ថ្ងៃ ជាប់ៗគ្នា បានធ្វើឱ្យទឹកក្នុងអាងទឹកអូរស្មា ហក់ឡើងលិចចូលផ្ទៃដីដំណាំស្រូវរបស់ប្រជាកសិករ


បរិមាណទឹកភ្លៀងដែលបានធ្លាក់ ៤ ថ្ងៃ ជាប់ៗគ្នា បានធ្វើឱ្យទឹកក្នុងអាងទឹកអូរស្មាច់ ដែលមានទីតាំងស្ថិតនៅព្រំប្រទល់ក្រុងស្វាយរៀង និងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ហក់ឡើងលិចចូលផ្ទៃដីដំណាំស្រូវរបស់ប្រជាកសិករប្រមាណ ៩០ ហិកតា ។ ជៀសវាងផលប៉ះពាល់ទៅលើដំណាំស្រូវរបស់កសិករ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធអាងទឹក មន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានសហការជាមួយអាជ្ញាធរក្រុងស្វាយរៀង ប្រើប្រាស់គ្រឿងចក្រអេស្កាវ៉ាទ័រ ធ្វើការពង្រឹងតួទំនប់ និងកាយបើកមុខទឹកបន្ថែម ដើម្បីរំដោះបរិមាណទឹកមួយចំនួនចេញពីក្នុងអាងឱ្យបានឆាប់រហ័ស ។