ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវនាវាចរណ៍ ដោយមានការចូលរួមពីដឹកនាំក្រសួង បណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមន្រ្តីជំនាញជាច្រើនរូបទៀត។
គោលបំណងនៃកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើការកំណត់ស្តង់ដារនៃការបូមស្តារផ្លូវនាវាចរណ៍ និងយន្តការនៃការអនុវត្តការងារឱ្យបានច្បាស់លាស់ និងប្រកបដោយស័ក្តិសិទ្ធិភាព៕