លោក ម៉ននី បណ្ឌិត អញ្ជើញជាអធិបតីក្នុងការដាំកូនឈើចំនួន ៤០០ដើម ក្នុងបរិវេណវិទ្យាល័យហ៊ុន សែន កំពង់លាវ


ព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥

លោក ម៉ននី បណ្ឌិត ប្រធានស.ស.យ.ក ក្រុងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងការដាំកូនឈើចំនួន ៤០០ដើម ក្នុងនោះមាន ដើមក្ងោក ចំនួន ១០០ដើម ដើមចាន់គីរី ចំនួន ១០០ដើម និងកូនត្នោត ចំនួន ២០០ដើម ក្រោមការឧបត្ថម្ភពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី និងឯកឧត្តម ខៀវ ភារិទ្ធ ប្រធានស.ស.យ.ក ខេត្តព្រៃវែង នៅបរិវេណវិទ្យាល័យហ៊ុន សែន កំពង់លាវ ស្ថិតនៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ក្នុងនោះផងដែរ លោក ម៉ននី បណ្ឌិត បានមានប្រសាសន៍ថា ការចូលរួមដាំដើមឈើ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការរួមចំណែកអភិវឌ្ឍទេសចរណ៍បៃតងនៅកម្ពុជា ជាពិសេស ធ្វើឲ្យមានគម្របបៃតងលើធម្មជាតិ ហើយមានអត្ថប្រយោជន៍សម្រាប់មនុស្សជាតិទាំងអស់គ្នា និងសត្វគ្រប់ប្រភេទនៅលើភពផែនដីយើងនេះ។

មានការចូលរួមពីលោក លោកស្រី អនុប្រធានសសយក ក្រុង សមាជិក សមាជិកាសសយក ក្រុង ប្រធាន អនុប្រធាន សសយកវិទ្យាល័យហ៊ុនសែន កំពង់លាវ លោកគ្រូ អ្នកគ្រូ វិទ្យាល័យហ៊ុនសែន យុវជនសសយក យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ និងសិស្សានុសិស្ស សរុបប្រមាណ ១២៥នាក់។