រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា មានប្រារព្ធពិធីចុះអនុស្សរណៈនៃការយោគយល់រវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយ IDP Education, Cambodia លើកម្មវិធី ACE Inspiring Excellence Scholaships ក្នុងការផ្ដល់អាហារូបករណ៍ចំនួន១០០កន្លែងដល់សិស្សានុសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេសល្អ ក្រោមការចុះហត្ថលេខាដោយឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងនាយកប្រចាំប្រទេសនៃ IDP Education, Cambodia ។
កម្មវិធីអាហារូបករណ៍នេះនឹងជួយដល់សិស្សានុសិស្សទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិនៅកម្ពុជា ដោយផ្ដល់ឲ្យពួកគេនូវជំនាញភាសាអង់គ្លេសកាន់តែប្រសើរឡើង ។
ការដាក់ពាក្យសុំអាហារូបករណ៍ ACE Inspiring Excellence Scholaships នឹងបើកចាប់ពីចុងខែតុលា ឆ្នាំ២០១៧ នឹងចាប់ផ្ដើមចូលរៀននៅខែមករា ឆ្នាំ២០១៨។