ប្រធានាធិបតីហ្វីលីពីន បញ្ជាក់ជំហរជាដៃគូឥតងាករេជាមួយកម្ពុជា បើកនូវមាគ៌ាថ្មី ក្នុងការសហការ និងពង្រឹងទំនាក់ទំនងលើវិស័យ


ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស  (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានបញ្ជាក់ពីជំហរជាដៃគូឥតងាករេ ជាមួយកម្ពុជា ក្នុងការបើកនូវមាគ៌ាថ្មី ក្នុងការសហការ និងពង្រឹងទំនាក់ទំនងលើវិស័យដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។

ការបញ្ជាក់ពីជំហររបស់ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានធ្វើឡើងនៅក្នុងឱកាសលោក រួមជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សេចក្តីថ្លែងការណ៍រួមជុំវិញលទ្ធផលជំនួបទ្វេភាគី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ នាឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅក្នុងប្រទេសកម្ពុជា។

ថ្លែងនៅចំពោះមុខសម្តេចបវរធិបតី ហ៊ុន ម៉ាណែត, ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានលើកឡើងថា នៅក្នុងកិច្ចប្រជុំរបស់លោកជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានពិភាក្សាលើវិស័យជាច្រើន ថាតើប្រទេសហ្វីលីពីន​ និងកម្ពុជា អាចកែលម្អរួមគ្នាក្នុងរបៀបមួយដែលប្រកបដោយអត្ថន័យ ដើម្បីកែលម្អប្រជាជនទាំងពីរ។ ហ្វីលីពីន និងកម្ពុជា ទទួលស្គាល់ថាកំណើត និងភាពរឹងមាំ របស់សេដ្ឋកិច្ចយើង ពឹងផ្អែកទៅលើកិច្ចសហប្រតិបត្តិការ បន្ថែមលើវិស័យពាណិជ្ជកម្ម កសិកម្ម ថាមពលកកើតឡើងថ្មី និងសេដ្ឋកិច្ចឌីជីថល។

ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានបញ្ជាក់ពីជំហរយ៉ាងដូច្នេះថា៖ «តំបន់របស់យើង មានផលប៉ះពាល់ពីកត្តាខាងក្រៅ ខ្ញុំសូមបញ្ជាក់ថា ហ្វីលីពីន មានជំហរជាដៃគូឥតងាករេ ក្នុងការបើកនូវមាគ៌ាថ្មី ក្នុងការសហការ និងពង្រឹងទំនាក់ទំនងលើវិស័យដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសយើងទាំងពីរ»

ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានបន្ថែមថា នៅក្នុងស្មារតីនេះប្រទេសពីរ បានឯកភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ​ និងការអនុវត្តច្បាប់រវាងស្ថាប័នសន្តិប្រទេសទាំងពីរ ដើម្បីការឆ្លើយតបរួម គឺមានលក្ខណៈរហ័ស ហើយ​នឹងមានលក្ខណៈបង្រួបបង្រួម និងមានប្រសិទ្ធភាព ដែលបានបញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដោយសម្រួលដល់ការធ្វើដំណើរទៅវិញទៅមករបស់ប្រជាជន ឱ្យកាន់តែរលូន។