អភិបាលខេត្តបាត់ដំបង បន្តទទួលជួបសវនាការ និងទទួលថវិកាពីសប្បុរសជន ដែលបានឧបត្ថម្ភផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដើម្បីបុព្វហេតុមនុស្សធម៌ជួយជនងាយរងគ្រោះផ្សេងៗ


ឯកឧត្តម សុខ លូ អភិបាលខេត្តនិង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងសហការី នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ចើញទទួលជួបសវនាការ និងទទួលថវិកាពីសប្បុរសជនគិតជាថវិកាសរុបចំនួន៤៦,៦៣០.០០០រៀល និង១,៥២០ដុល្លារ មកពីមន្ទីរអង្គភាព ចំនួន១០ ក្នុងខេត្តបាត់ដំបងរួមមានដូចខាងក្រោម៖

១-លោក សួន សុភា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តបាត់ដំបង និងសហការី ថវិកាចំនួន ២០,០០០,០០០រៀល
២-លោកឱថបណ្ឌិត វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង និងសហការី ថវិកាចំនួន ៧,០០០,០០០រៀល
៣-លោក លឹម ប៊ុនលី អនុប្រធានមន្ទីរទទួលបន្ទុកក្តាប់រួមមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង និងសហការី ថវិកាចំនួន ៧,២៨០,០០០រៀលនិង 250ដុល្លារ
៤-សប្បុរសជន នៃមន្ទីរពេទ្យសេវាឯកជន តាមរយៈមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តថវិកាចំនួន ៤,៦៥០,០០០រៀល និង ១,១៧០ដុល្លារអាមេរិក
៥-លោកបណ្ឌិត វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងបុត្រ ថវិកាចំនួន២,០០០,០០០ រៀល
៦-លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផល ខេត្តបាត់ដំបង ថវិកាចំនួន ២,០០០,០០០ រៀល
៧-ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ថវិកាចំនួន២,០០០,០០០រៀល
៨-សាខាបេឡាជាតិសន្តិសុខសង្គម ខេត្តបាត់ដំបង ថវិកាចំនួន១,៥០០,០០០ រៀល
៩-វេជ្ជបណ្ឌិត កិម សាផាន្នភិរម្យ ថវិកាចំនួន ១០០ដុល្លារអាម៉េរិច
១០-លោក អេង ង៉ោ អនុប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តបាត់ដំបងថវិកាចំនួន ២០០,០០០រៀលជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងក្នុងឱកាសខួបលើកទី
១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ ឆ្នាំនៃកាកបាទក្រហមកម្ពុជាក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អនិងមានភាពធន់នឹងអាកាសធាតុ»។

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលមានឯកឧត្តម សុខ លូ ជាប្រធានគណៈកម្មាធិការសាខា សូមអំពាវនាវសម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន ចូលរួមបរិច្ចាគថវិកា សម្ភារ ជូនសាខាកាកបាទ ក្រហមកម្ពុជាខេត្តបាត់ដំបង ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ដើម្បីជួយ ទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជាក្នុងការចូលរួមដោះស្រាយនូវបញ្ហាប្រឈម នានា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅក្នុងភូមិសាស្ត្រក្នុងខេត្តបាត់ដំបង ហើយចូលរួមអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនគិតពីពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ។

ឯកឧត្តម បានជម្រាបជូនបន្ថែមទៀតថាដើម្បីឆ្ពោះទៅការកៀរគរកមូលនិធិសម្រាប់ទិវា៨ឧសភា ឆ្នាំ២០២៥ នេះឱ្យទទួលបានជោគជ័យ សាខាខេត្តបាត់ដំបង សង្ឃឹមជឿជាក់ថា សប្បុរសជននឹងចូលរួមឧបត្ថម្ភគាំទ្រ ជាថវិកា សម្ភារៈដើម្បីសាខាខេត្តសម្រេចបានចក្ខុវិស័យនិងបេសកកម្មរបស់កាកបាទក្រហមកម្ពុជា ក្នុងការកៀរគរកម្លាំងមនុស្សធម៌ ដើម្បីជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតតាមរយៈវិស័យស្នូលទាំង ៤ ហើយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ ការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត គឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល។

សាខាកាកបាទក្រហមកម្ពុជា ខេត្តនឹងរង់ចាំទទួលអំណាយមនុស្សធម៌របស់ សម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជនទាំងអស់ នៅទីស្នាក់ការសាខា កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង រៀងរាល់ម៉ោងធ្វើការ ឬវេរចូលគណនីធនាគារ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង CAMBODIAN RED CROSS BTBមានដូចខាងក្រោម ៖

ធនាគារអេប៊ីអេ(ABA) គណនីប្រាក់ដុល្លារលេខ: 003585971 (USD)
និងគណនីប្រាក់រៀលលេខ 003585989 (KHR)។

ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

-លោក ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាខេត្ត ទូរសព្ទលេខ 012 873 536
-លោក សុវណ្ណ វិទិត្យា ហិរញ្ញិកគណៈ
កម្មាធិការសាខាទូរសព្ទ័លេខ៖ 077 630 834
-លោក កុសុម សុភីនារ៉ានាយកប្រតិបត្តិសាខាខេត្តទូរសព្ទ័លេខ៖ 061 818 116