សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តចាត់សហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនយុទ្ធជន និងគ្រួសារយុទ្ធជនមួយចំនួន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត


សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចាត់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី បន្តចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់វីរយុទ្ធជនដែលរងរបួស និងគ្រួសារវីរយុទ្ធជនមួយចំនួន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ក្តីអាណិតអាសូរពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសូមជូនពរវីរយុទ្ធជនរងរបួស និងគ្រួសារវីរយុទ្ធជនកំពុងសម្រាកព្យាបាលជំងឺទាំងអស់ សូមឆាប់បានជាសះស្បើយឡើងវិញ ព្រមទាំងបានឧបត្ថម្ភអំណោយរួមមានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ៕