រដ្ឋមន្ត្រីការបរទេសកម្ពុជា-វៀតណាម ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានាដែលមានស្រាប់ និងរិះរកវិស័យដែលមានសក្តានុពលថ្មីៗ ផ្សេងទៀត


នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាតាមប្រព័ន្ធវីដេអូ ជាមួយ ឯកឧត្តម ឡេ ហ័រជុង រដ្ឋមន្រ្តីការបរទេសស្តីទី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងជំនួប រដ្ឋមន្ត្រីការបរទេសទាំងពីរបានបង្ហាញការពេញចិត្តយ៉ាងខ្លាំងចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងវៀតណាម និងបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានាដែលមានស្រាប់ និងរិះរកវិស័យដែលមានសក្តានុពលថ្មីៗ ផ្សេងទៀត៕