ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកស្បៀងអាហារផ្តល់ជូនក្រុមគ្រួសារអតីតយុទ្ធជន២០៦គ្រួសារ នៅស្រុកសន្ទុក កំពុងរស់នៅក្នុងផ្ទះថ្មី លើដីសម្បទានសង្គមកិច្ច អំណោយរបស់សម្តេចធិបតី


ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី នាំយកជំនួយស្បៀងអាហារ គ្រឿងឧបភោគបរិភោគ របស់ឯកឧត្តម នួន ផារ័ត្ន ប្រធានកិត្តិយសសមាគមបតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន ចំនួន ២០៦គ្រួសារ ដែលកំពុងរស់នៅលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមបតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅក្នុងភូមិមរតកតេជោធិបតីថ្លុកព្រីង ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ប្រធានសមាគមអតីតយុទ្ធជន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលសម្ដេច និងលោកជំទាវ តែងតែគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ក្រុមគ្រួសារអតីតយុទ្ធជនយើងនៅគ្រប់ពេលវេលា។ សម្ដេចតេជោ និងសម្ដេចធិបតី លោកបានសូមជូនពរដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារក្នុង​ឱកាសបុណ្យ​កាន់​បិណ្ឌ​ និង​ភ្ជុំបិណ្ឌនេះសូមទទួលបាននូវសេចកីសុខសេចក្ដីចម្រើន សុខភាពល្អ និងសុភមង្គលគ្រប់ៗក្រុមគ្រួសារ។

លោកបន្តថា ក្នុងនាមប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា រួមជាមួយថ្នាក់ដឹកនាំខេត្តស្រុក ដែលបានដឹកនាំរៀបចំដីសម្បទានសង្គមកិច្ច និងសាងសង់ផ្ទះថ្មីចំនួន ២០៦ខ្នងផ្ទះ រៀបចំ​ភូមិ​ដ្ឋាន​ ប្រព័ន្ធ​អគ្គិសនី​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ ជូនដល់អតីតយុទ្ធជនដែលគ្មានដីគ្មានផ្ទះ និងរស់នៅលើដីសាធារណៈ ចំនួន​ ២០៦​គ្រួសារ​ នាពេលកន្លងទៅ នៅខេត្តកំពង់ធំ។

ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមតំណាងឱ្យលោក នួន ផារ័ត្នប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំយក ស្បៀងអាហាគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភជូនដល់បងប្អូនអតីតយុទ្ធជនទាំងចំនួន​ ២០៦​គ្រួសារ សម្រាប់ចាត់ចែងប្រើប្រាស់ក្នុងរដូវបុណ្យកាន់បិណ្ឌនិង និងភ្ជុំបិណ្ឌនេះដោយក្នុង០១គ្រួសារទទួលបាននូវ អង្ករចំនួន ២០​ គីឡូក្រាម មីខ្លាឃ្មុំចំនួន០១កេស និងឃីដ ០១កញ្ចប់ ដែលមានគ្រឿងទេស និងសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ៕