ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នវ បានអញ្ជើញជាអធិបតីក្នុងពិធីរាប់បាត្រ បង្សុកូល វេរភត្ថាហារប្រគេនចង្ហាន់ព្រះសង្ឃ នៅវត្តបទុមវតីរាជវរារាម នៃពិធីកាន់បិណ្ឌវេនទី៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ អ្នកមុខអ្នកការ មន្ត្រីរាជការ បុគ្គលិកគ្រប់ជាន់ថ្នាក់ក្រោមឱវាទក្រសួង និងបងប្អូនពុទ្ធបរិស័ទជាច្រើនកុះករ។
កម្មវិធីនាព្រឹកនេះជាថ្ងៃបង្ហើយនៃពិធីកាន់បិណ្ឌរបស់ក្រសួង ដែលមានការប្រគេនយាគូព្រះសង្ឃ និងពិធីរាប់បាត្របង្សុកូល វេរភត្តាហារប្រគេនព្រះសង្ឃចំនួន ៤៤៧អង្គ ជាកិច្ចដារឆ្លងពហូទេវា ជាកិច្ចបង្ហើយបុណ្យ៕