ឯកឧត្តម សួស យ៉ារ៉ា ដឹកនាំគណប្រតិភូកម្ពុជា បន្តបំពេញការងាររយះពេល៥ថ្ងៃទៀតនៅខេត្តក្វាងទុង


បន្ទាប់ពីបានបំពេញបេសកកម្មអស់រយះពេល៥ថ្ងៃនៅខេត្តស៊ីឈាន់ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ គណប្រតិភូកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា បានបន្តបំពេញការងាររយះពេល៥ថ្ងៃទៀតនៅខេត្តក្វាងទុង ទីក្រុងគ័ងចូវ ។

នៅល្ងាចថ្ងៃនេះថ្នាក់ដឹកនាំខេត្ត ក្វាងទុងបានទទួលស្វាគមន៏យ៉ាងកក់ក្តៅចំពោះគណប្រតិភូកម្ពុជា និងបានរៀបចំអាហារសាមគ្គី ប្រកបដោយមិត្តភាព និងភាពស្និទ្ឋស្នាល ៕