ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ទទួលជួបពិភាក្សាការងារជាមួយ លោក ប្រធាន និងជានាយកផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុន STMicroelecotronics


ឯកឧត្តម ជា វ៉ាន់ដេតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយលោក Lorenzo Grandi ប្រធាន និងជានាយកផ្នែកហិរញ្ញវត្ថុ និង លោក Bertrand Stolz អនុប្រធានផ្នែកហិរញ្ញវត្ថុសាជីវកម្ម និងកិច្ចការសាធារណៈអាស៊ី នៃក្រុមហ៊ុន STMicroelecotronics និងសហការី នៅទីស្ដីការ ក.ប.ទ.។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី និង លោកប្រធាន បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ព្រមទាំងសក្តានុពលនៃសឺមីកុងដាកទ័រ (Semiconductor) ចំពោះដំណើរបរិវត្តកម្មឌីជីថល។ ភាគីទាំងពីរ ក៏បានឯកភាពបន្តកិច្ច សហការ ជាមួយ គ្នា ដោយចាប់ផ្ដើមពីការកសាងធនធានមនុស្សជំនាញ ដែល ជាមូលដ្ឋានគ្រឹះក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីនៃសង្វាក់ផលិតកម្មស៊ីមីកុងដាកទ័រនាពេលអនាគត។

សូមជម្រាបជូនថា ក្រុមហ៊ុន STMicroelecotronics គឺជាក្រុមហ៊ុនសឺមីកុងដាកទ័រ (Semiconductor) ដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនសឺមីកុងដាកទ័រ (Semiconductor) ធំៗជុំវិញសកលលោក ដែលមានស្នាក់ការកណ្តាលនៅប្រទេសស្វីស ហើយបច្ចុប្បន្នក្រុមហ៊ុននេះបាននិងកំពុងប្រតិបត្តិការនៅប្រទេសក្នុងតំបន់អឺរ៉ុប និងអាស៊ី ដោយមានអតិថិជនធំៗដូចជា ក្រុមហ៊ុន Apple, ក្រុមហ៊ុន Tesla, ក្រុមហ៊ុន Bosch និងក្រុមហ៊ុន HP ជាដើម៕