សម្តេច ម៉ែន សំអន សួរសុទុក្ខ ឧត្ដមសេនីយ៍ឯក ពៅ ផារី បន្ទាប់ពីទទួលបានជោគជ័យនៃការវះកាត់ ក្រោមការយកចិត្តទុក្ខដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យឯកទ្ទេសនៃមន្ទីរពេទ្យព្រះកេតុមាលា


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញសួរសុទុក្ខ ឧត្ដមសេនីយ៍ឯក ពៅ ផារី ​នៅគេហដ្ឋានរបស់លោក ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥។

ឧត្ដមសេនីយ៍ឯក ពៅ ផារី ​ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងនាយរងសេនាធិការចម្រុះ កងខេមរភូមិន្ទ មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ បាននិងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន បន្ទាប់ពីទទួលបាន​ជោគជ័យនៃការវះកាត់​ជំងឺដុះគ្រួសក្នុងប្រមាត់ នាពេល​កន្លងមក ក្រោមការយកចិត្តទុក្ខដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យឯកទ្ទេសនៃមន្ទីរពេទ្យព្រះកេតុមាលា។

ឆ្លៀតក្នុងឱកាសនោះ សម្តេចកកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនា​បតីតេជោ​ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់លោក និងលោកស្រី ព្រមទាំងគ្រួសារ ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់បងប្អូនកងទ័ព។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានទទួលការផ្ដាំផ្ញើ ឧត្តមសេនីយ៍ឯក ពៅ ផារី ដើម្បីថ្លែងអំណរគុណសម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះការយកចិត្តទុកដាក់កងទ័ព ហើយជូនពរឱ្យ​សម្ដេច​ទាំងពីរ​ទទួលបាននូវសុខភាពល្អ បន្តដឹកនាំនាវាកម្ពុជាឈានឆ្ពោះទៅរកការអភិវឌ្ឍន៍បន្ថែមទៀត។

សម្តេចកិត្តិសង្គហបណ្ឌិតក៏បានកោតសសើរចំពោះកងកម្លាំងទ័ពទាំងអស់ ដែលបានធ្វើការលះបង់ខ្ពស់ដោយភាពអង់អាច និងឆន្ទៈមោះមុតក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ។ សម្តេចក៏បានជូនពរឲ្យ ឧត្តមសេនីយ៍ឯក ពៅ ផារី ឆាប់បានជា​សះស្បើយ​​ពីជំងឺ និងវិលត្របល់ ចូលបម្រើការងារជាធម្មតាវិញ៕