ឯកឧត្តម​ សួស​ យ៉ារ៉ា​ អនុប្រធានទី១​ គណ:ទាក់ទងការបរទេស​ បានអញ្ជេីញចូលរួមជាអធិបតីក្នុងពិធីប្រគល់ទទួលសម្ភា:សិក្សាសានតុងផត​ ជូនផ្ទះយុវជនដេីម្បីមិត្តភាពកម្ពុជា-ចិន


នៅល្ងាចថ្ងៃទី២៥​ ខែកញ្ញា ឆ្នាំ២០២៥​ ឯកឧត្តម​ សួស​ យ៉ារ៉ា​ អនុប្រធានទី១​ គណ:ទាក់ទងការបរទេស​ បានអញ្ជេីញចូលរួមជាអធិបតីក្នុងពិធីប្រគល់ទទួលសម្ភា:សិក្សាសានតុងផត​ ជូនផ្ទះយុវជនដេីម្បីមិត្តភាពកម្ពុជា-ចិន​ នៅសណ្ឋាគារ​ Raffle។

ឆ្លៀតក្នុងឱកាសនេះដែរ​ ឯកឧត្តមក៏បានអនុញ្ញាតឱ្យឯកឧត្តម​ Zhen Zharong សមាជិកគណ:កម្មាធិការអចិន្ត្រៃយ៍បក្សកុម្មយនីស្តចិនប្រចាំខេត្តសានតុង​ និងជាលេខាបក្សខេត្តឈីងតាវ​ ជួបសម្តែងការគួរសម​ ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី២៤-២៦​ ខែកញ្ញា​ ឆ្នាំ២០២៥​ ដេីម្បីអនុវត្តនូវកុងសង់សុីសរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

​ ភាគីទាំងពីរនឹងបន្តជំរុញការផ្លាស់ប្តូររវាងប្រជាជន​ និង​យុវជននៃប្រទេសទាំងពីរ​ ជាពិសេសតាមផ្ទះយុវជនដេីម្បីមិត្តភាពកម្ពុជាចិន​ សំដៅចូលរួមក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។