កិច្ចប្រជុំសាមញ្ញលើកទី១៦ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង


នាព្រឹកអង្គារ៨កេីត​ ខែអស្សុជ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស២៥៦៩​ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ​ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីដឹកនាំ កិច្ចប្រជុំសាមញ្ញលើកទី១៦ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត​ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈ អភិបាលខេត្ត ព្រមទាំងលោក លោកស្រី អភិបាលរង នៃគណៈ អភិបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងទីចាត់ការទាំង៥របស់សាលាខេត្ត នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្តស្វាយរៀង។
របៀបវារៈនៃកិច្ចប្រជុំ៖
១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៥
២-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែកញ្ញា និងទិសដៅបន្តខែតុលា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត
៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៦-២០២៨ របស់ខេត្តស្វាយរៀង។
-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការចំណូល ចំណាយថវិកាឆ្នាំ២០២៦ របស់ រដ្ឋបាលខេត្តស្វាយរៀង
៤-ពិនិត្យ និងអនុម័តសេចក្តីព្រាងផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៦-២០២៨ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង។
-ពិនិត្យ និងអនុម័តសេចក្តីព្រាងផែនការចំណូល ចំណាយថវិកាឆ្នាំ២០២៦ របស់មន្ទីរ សុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង។
៥-អនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ជូនមន្ត្រីរាជការសាលាខេត្ត ប្រចាំខែកញ្ញា ឆ្នាំ២០២៥។
៦-ពិនិត្យ និងអនុម័តរបាយការណ៍ស្តីពីការអនុវត្តកិច្ចលទ្ធកម្មប្រចាំត្រីមាសទី៣ និង ទិសដៅបន្តត្រីមាសទី៤ របស់រដ្ឋបាលខេត្ត
៧-ស្តាប់របាយការណ៍ប្រចាំខែកញ្ញា និងទិសដៅការងារបន្តខែតុលា ឆ្នាំ២០២៥ របស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត
៨-សេចក្តីផ្សេងៗ។