នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទ្រឹស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំល្វាលើ បានជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ ដល់សិស្សដែលប្រឡងជាប់បាក់ឌុប ចំនួន ៥២នាក់ ក្នុងឃុំល្វាលើ ក្នុងនោះមានសិស្សជាប់និន្ទេសA ចំនួន ០២នាក់ ដោយក្នុង១ម្នាក់ទទួលបានថវិកា ២០០.០០០រៀល និងក្រម៉ា ០១ ចំណែកសិស្សនិន្ទេសB ចំនួន ០២នាក់ និន្ទេសC ចំនួន ០៦នាក់ និន្ទេសD ចំនួន ១៨នាក់ និងនិន្ទេសE ចំនួន ២៤នាក់ ដោយក្នុង១ម្នាក់ទទួលបានថវិកា ៥០.០០០រៀល និងក្រម៉ា ០១។ ក្នុងនោះដែរឯកឧត្តមក៏បានជួប សំណេះសំណាលជាមួយ សិស្សប្រឡងធ្លាប់បាក់ឌុបចំនួន ០៨នាក់ ដោយក្នុង១ម្នាក់ទទួលបានថវិកា ៥០.០០០រៀល និងក្រម៉ា ០១ ផងដែរ ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទ្រឹស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំល្វាលើ មានប្រសាសន៍ថា នេះជាការទឹកចិត្ត របស់ឯកឧត្តម ហ៊ុន ម៉ាណិត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ ដើម្បីឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងសិក្សារបស់ក្មួយៗ ក្នុងរយៈពេល១២ឆ្នាំកន្លងមក ជាពិសេសនៅពេលខាងមុខនេះ ក្មួយៗ នឹងទទួលបានការអនុញ្ញាតពីសំណាក់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានចូលជួបសំណេះសំណាលទៀតផង នេះជាកិត្តិយស សម្រាប់ខ្លួនឯង និងមាតា បិតា ឬអាណាព្យាបាល ក៏ដូចជា លោកគ្រូ អ្នកគ្រូ ឬនាយក សាលា និងជាកិត្តិយស សម្រាប់អ្នកឃុំល្វាលើ និងសម្រាប់ខេត្តកំពង់ចាមយើងផងដែរ ដោយឡែកសិស្សដែរប្រឡងធ្លាក់កុំបាក់ទឹកចិត្ត និងត្រូវខិតខំបន្តការសិក្សា ដើម្បីប្រឡងឲ្យជាប់នៅឆ្នាំក្រោយផងដែរ។
បន្ទាប់មកឯកឧត្តម សុក ផេង រដ្ឋលេខាធិការទ្រឹស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំល្វាលើ បានចុះសួរសុខទុក្ខវីរ:កងទ័ពជួរមុខ ឈ្មោះ អោក វ៉ាន់រ៉េត ភេទប្រុស អាយុ ៣៤ឆ្នាំដែលត្រូវផ្សែងពុលកំឡុងពេលប្រយុទ្ធតតាំងជាមួយចោរសៀមនៅតំបន់មុំបី ដែលសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅភូមិក្បាលហុងថ្មី ឃុំល្វាលើ ឯកឧត្តមក៏បាននាំយកថវិកាក្រុមការងារ ឧបត្ថម្ភដល់វីរ:កងទ័ពចំនួន៤០០,០០០រៀល និងបន្តចុះជួបពលករមកពីថៃចំនួន០២គ្រួសារ គ្រួសារទី០១ នៅភូមិក្បាលហុងថ្មី ទទួលបានអង្ករ១០គីឡូ និងថវិកា៥០,០០០រៀល គ្រួសារទី២ នៅភូមិល្វាជើង ទទួលបានសារ៉ុង០២។














