កំពត-ស្រុកជុំគីរី ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦នេះ លោកជំទាវ អ៊ុន សុគន្ធា អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលកំពត អមដំណើដោយលោជំទាវអភិបាលរងខេត្ត និងថ្នាក់ ដឹកនាំជុំវិញខេត្ត ស្រុក ឃុំ បានចុះ សំណេះសំណាល សួរសុខទុក្ខ គ្រួសារក្រីក្រ គ្រួសារត្រូវភ្លើងឆេះផ្ទះ ប្រគល់ផ្ទះជូនគ្រួសារដែលត្រូវ ភ្លើងឆេះ និងចែកអំណោយដល់គ្រួសារ ដែលត្រូវភ្លើងឆេះ គ្រួសារ ក្រីក្រ និងចាស់ជរាគ្មានទីពឹង នៅឃុំស្នាយអញ្ជិត ឃុំស្រែក្នុង ឃុំស្រែសំរោង ស្រុកជុំគីរី ខេត្តកំពត ដោយធ្វើដំណើរគ្រប់មធ្យោបាយ ទាំងអស់ដោយរថយន្ត ម៉ូតូ និងថ្មើរជើង ដើម្បីបានជួបជាមួយ បងប្អូនប្រជាពលរដ្ឋដែលជួបការ លំបាក នេះជាកាយវិការ និងជាទម្លាប់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ។
តំណាងរាស្រ្តមណ្ឌលខេត្តកំពត ចុះសំណេះសំណាល និងចែកអំណោយជូន គ្រួសារក្រីក្រត្រូវភ្លើងឆេះផ្ទះ ក្នុងស្រុកជុំគីរី ខេត្តកំពត
