នៅព្រឹក ថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម តាំង ឈុនស្រេង សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តចុះមូលដ្ឋានឃុំកណ្តោល ស្រុកបូទុមសាគរ និងលោកជំទាវ បានដឹកនាំសមាជិក សមាជិកា អញ្ជើញចូលរួមជាមួយក្រុមការងារគណបក្សថ្នាក់កណ្តាលដែលដឹកនាំដោយលោកជំទាវ សាំង សូរធូកា អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានឃុំកណ្តោល និងក្រុមការងារគណបក្សថ្នាក់ស្រុកចុះមូលដ្ឋានឃុំកណ្តោល ដោយបាននាំយកទេយ្យទាន ត្រៃចំនួន ០៥ និងបច្ច័យចំនួន ៤,៧៧០,០០០រៀល ទៅប្រគេនព្រះសង្ឃក្នុងកម្មវិធីបុណ្យកឋិនទាន នៅវត្តពោធិ៍រង្សី(ហៅវត្តកណ្តោល) ស្ថិតនៅភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ។
ក្នុងនោះផងដែរឯកឧត្តមប្រធាន និងលោកជំទាវ បានជួបសំណេះសំណាល និងចែកសម្ភារៈប្រើប្រាស់ គ្រឿងបរិភោគ ឧបភោគ រួមមាន អង្ករ ត្រីខ ភេជ្ជៈ ទឹកបរិសុទ្ធ មី ប៊ីចេង ស្ករស អាវរងា សារ៉ុង ថវិកាមួយចំនួនជូនដល់ពលរដ្ឋ ជនពិការ អតីតយុទ្ធជនចំនួន ០៥ភូមិ ស្មើនឹង ៤៩គ្រួសារ ព្រមទាំងចែកសម្ភារៈសិក្សា និងថវិកាមួយចំនួនដល់សិស្សានុសិស្សចំនួន ២០០នាក់។ លោកប្រធាន និងលោកជំទាវ បានដឹកនាំក្រុមការងារចុះប្តូរផ្ទាំងស្លាកគណបក្សចាស់ចេញ ដាក់ថ្មី ចំនួន១៨ផ្ទាំង ស្ថិតនៅក្នុងភូមិកណ្តោល៕