រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញដាក់កម្រងផ្កា គោររពវិញ្ញាណក្ខន្ធសព លោកជំទាវធម្មសីលានុរក្ខិតានី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឈិន រ៉ែម


ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញដាក់កម្រងផ្កា គោររពវិញ្ញាណក្ខន្ធសព លោកជំទាវធម្មសីលានុរក្ខិតានី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឈិន រ៉ែម ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលត្រូវជាឧត្តមភរិយា ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលមរណភាពនៅថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅវេលាម៉ោង ៦:០០នាទីព្រឹក ក្នុងជន្មាយុ ៧២ឆ្នាំ ដោយជរាពាធ។

សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ ធម្មសីលានុរក្ខិតានី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឈិន រ៉ែម សូមឆាប់បានចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕