រដ្ឋមន្ត្រីបរិស្ថានបានអនុញ្ញាតិឱ្យទីភ្នាក់ងារព្រៃឈើអាមេរិកចូលរួមក្នុងកិច្ចសហប្រតិបត្តិការការបណ្តុះ បណ្តាលមន្ត្រីឧទ្យានុរក្ស


ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃព្រហស្បតិ៍ ទី២៦ តុលានេះ បានអនុញ្ញាតិឱ្យទីភ្នាក់ងារព្រៃឈើរបស់សហរដ្ឋអាមេរិកដែលដឹកនាំដោយលោកស្រី Polly Dunford ប្រធានបេសកកម្មនៅកម្ពុជា បានចូលជួបនិងពិភាក្សាការងារស្តីពីគម្រោងកម្មវិធីបណ្តុះបណ្តាលគំរូសម្រាប់មន្ត្រីឧទ្យានុរក្សនៅក្នុងប្រទេសកម្ពុជា។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យទីភ្នាក់ងាររបស់សហរដ្ឋអាមេរិកខាងព្រៃឈើចូលរួមធ្វើការជាមួយមន្ត្រីជំនាញរបស់ក្រសួងបរិស្ថានដើម្បីពិភាក្សាអំពីរបៀបនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរដែលផ្តោតលើមុខវិជ្ជាសិក្សា កម្មវិធីសិក្សា និងក្រមខណ្ឌបច្ចេកទេសបណ្តុះបណ្តាលមន្ត្រីឧទ្យានុរក្សដើម្បីឱ្យវគ្គនេះជាផ្នែកមួយដកបទពិសោធន៍សម្រាប់មន្ត្រីឧទ្យាននុរក្សរបស់កម្ពុជាដែលបាននិងកំពុងបណ្តុះបណ្តាលជាបន្តបន្ទាប់។
សូមបញ្ជាក់ថា អាណតិ្តទី៥នេះ ការបណ្តុះបណ្តាលឧទ្យានុរក្សគឺជាផ្នែកសំខាន់បំផុតមួយដែលក្រសួងបរិស្ថានបានយកចិត្តទុកដាក់នៅក្នុងនោះមន្ត្រីឧទ្យានុរក្សគ្រប់គោលដៅត្រូវបានបញ្ជូនទៅសិក្សារៀនសូត្រពីវិជ្ជាជីវៈជាមន្ត្រីយុត្តិធម៌នៅសាលានាទាហាន និងសាលាភូមិន្ទរដ្ឋបាលដែលជាការឆ្លុះបញ្ចាំងពីការពង្រឹងសមត្ថភាពមន្ត្រីឧទ្យានុរក្សដែលជាឆ្មាំចាំយាមតំបន់ធម្មជាតិ និងតំបន់អភិរក្សនៅទូទាំងប្រទសដែលមានផ្ទៃដីប្រមាណ៧.៥លានហិកតា៕