នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នៅក្រសួងការបរទេសប្រេស៊ីល ឯកឧត្តម ប្រាក់ ងួនហុង បានប្រគល់ជូន ឯកឧត្តម Luiz Inácio Lula da Silva ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល នូវព្រះរាជសារតែងតាំង ឯកឧត្តមជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសហព័ន្ធប្រេស៊ីល។


