ក្រសួងការបរទេស លទ្ធផលនៃជំនួបទ្វេភាគីរវាង សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីកូរ៉េខាងត្បូង


ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ បានបង្ហាញលទ្ធផលនៃជំនួបទ្វេភាគីរវាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Lee Jae Myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។

ជួបរវាងសម្តេចបវរធិបបតី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៉ី។

សម្តេចធិបតី បានសម្តែងជាថ្មីម្តង ទៀតនូវការអបអរសាទរចំពោះលោក Lee Jae Myung ដែលបានជាប់ឆ្នោតជាប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ហើយបានលើកសរសើរអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យជាច្រើន ដែលត្រូវបានលើកកម្ពស់ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ កាលពីខែឧសភា ឆ្នាំ២០២៤ ដែលជាលទ្ធផល នៃការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេលជិត ៣ទសវត្សរ៍៕

ខាងក្រោមនេះជាលទ្ធផលទាំងស្រុងនៃជំនួបទ្វេភាគីរវាងសម្តេចបវរធិបតី និងប្រធានាធិបតីកូរ៉េខាងត្បូង៖