អភិបាលខេត្តបាត់ដំបង នាំយកសារលិខិតរបស់សម្ដេចក្រឡាហោម ស ខេង និងថវិកាមួយចំនួន ផ្តល់ជូនពលរដ្ឋរងគ្រោះដោយអគ្គិភ័យចំនួន៥គ្រួសារ នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង


ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បាននាំយកសារលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងថវិកាមួយចំនួន របស់សាខកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ផ្តល់ជូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយអគ្គិភ័យ ចំនួន៥គ្រួសារ (ស្មើ២៧ល្វែង) ដែលបានកើតឡើងកាលពីយប់ថ្ងៃទី២៣ ឈានចូលថ្ងៃទី២៤ ខែតុលាឆ្នាំ២០២៥ ដោយបានបំផ្លិចបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាច្រើន ស្ថិតចំណុចផ្សារទំនើបហេងឆាយលី ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រតិភូនេះ ដឹកនាំដោយ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា និងសហការី នៅរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥៕