ឯកឧត្តម ម៉ប់ សារិន ប្រធានគណៈប្រចាំការគណបក្សរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៣០ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារកងទ័ព នៅខណ្ឌឫស្សីកែវ ចំនួន៥១គ្រួសារ ដែលមានសមាជិកធ្វើកងទ័ពចំនួន៥១នាក់ កំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខ។
នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ប់ សារិន បានពាំនាំនូវអំណោយ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈលោក ឃួង ស្រេង ប្រធានគណបក្សរាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ យកទៅចែកជូនផងដែរ។
ដោយក្នុងមួយគ្រួសារ ថវិកា៤០ម៉ឺនរៀល អង្ករ៥០គីឡូក្រាម និងមី២កេស រួមជាមួយអំណោយ របស់គណបក្សខណ្ឌឫស្សីកែវមួយកញ្ចប់ ដែលមានទឹកស៊ីអ៊ីវ២យួរ, ទឹកត្រី២យួរ, ទឹកសុទ្ធ២កេស និងកាហ្វេ១កញ្ចប់ធំ៕











