ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី ចុះដោះស្រាយតាមសំណូមពរប្រជាពលរដ្ឋ នៅសង្កាត់ជ្រោយចង្វារ


ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញចុះពិនិត្យ និងជួយដោះស្រាយបញ្ហាដែលកំពុងកើតមានឡើងក្នុងមូលដ្ឋាន ដែលស្ថិតនៅ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់ លោក ស៊ុយ ចំណាប់ សកម្មជនយុវជនសង្កាត់ជ្រោយចង្វារ បានអោយដឹងថា ក្រោមកិច្ចប្រឹងប្រែងរបស់ក្រុមប្រឹក្សា មន្រ្តីសង្កាត់រួមទាំង អាជ្ញាធរមូលដ្ឋាន គ្រប់ស្រទាប់ បានខិតខំព្យាយាម ពង្រឹងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ និងបង្កលក្ខ ណៈល្អប្រសើរជូនប្រជាពលរដ្ឋ  ជាពិសេសក្រោមជំនួយឧបត្ថម្ភ ពីសំណាក់ឯកឧត្តម ឡេង ប៊ុនតេង និងក្រុមការងារ បញ្ហាប្រឈមមួយចំនួនដែលកំពុងកើតមាន ត្រូវបានដោះស្រាយ ជាក់ស្តែងប្រជាពលរដ្ឋ បានសំណូមពរអោយ ឯកឧត្តម ឡេង ប៊ុនតេង បានដោះស្រាយស្ថាបនាផ្លូវបេតុង១ខ្សែ ជូនប្រជាពលរដ្ឋនៅក្នុងប្លុក ប៉ាស្ទ័រ ស្ថិតក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ និងដោះស្រាយ ។
Leng bunteng 07-4-2016 (2)                                                  Leng bunteng 07-4-2016 (1)
Leng bunteng 07-4-2016 (3)                                                      Leng bunteng 07-4-2016 (4)
Leng bunteng 07-4-2016 (5)                                  Leng bunteng 07-4-2016 (6)