អបអរសាទរពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា ២០១៧-២០១៨


កំពង់ចាម ៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ មានប្រារព្ធពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា២០១៧-២០១៨ នៅក្នុងបរិវេណវិទ្យាល័យពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើន ។
ឯកឧត្តមរដ្ឋមន្ដ្រីបានមានប្រសាសន៍ថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូទាំងអស់ដែលខិតខំយកចិត្តទុកដាក់ក្នុងការបង្រៀនដោយមិនគិតពីការនឿយហត់ និងផ្ដាំសិស្សានុសិស្សទាំងអស់ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ និងគោរពនូវច្បាប់វិន័យសាលារៀន។
ក្នុងឱកាសនេះ ឧត្ដមរដ្ឋមន្ដ្រីបានប្រគល់សម្ភារៈពិសោធន៍ និងសម្ភារៈគណិតវិទ្យាមួយចំនួនដល់វិទ្យាល័យដែលស្ថិតនៅក្នុងស្រុកកងមាស ខេត្តកំពង់ចាមផងដែរ។