ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ពិភាក្សាការងារ ជាមួយប្រធានសមាគម ជប៉ុន-កម្ពុជា ដើម្បីស្វែងរកឱកាសនៃការវិនិយោគ


ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានអនុញ្ញាតជូនលោក Takahashi Fumiaki ប្រធានសមាគម ជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។

ជំនួបនេះ ដោយមានការចូលរួមពីក្រុមហ៊ុនជប៉ុនចំនួន៣៦ ក្នុងគោលបំណងពិភាក្សា លើកម្មវិធីបណ្តុះបណ្តាលនិស្សិតកម្ពុជា ដើម្បីទៅធ្វើការនៅប្រទេសជប៉ុន (Japanese IT Pathway Program) ដំណើរការនៃការរៀបចំសួនឌីជីថល (Digital Park) និងឱកាសនៃការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅក្នុងសួនឌីជីថល។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី និងលោក Takahashi Fumiaki បានបញ្ជាក់ពីប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀតរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងសមាគម៕