ញត្តិថ្កោលទោសរបស់ ក្រសួងអធិការកិច្ច សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដ៏សាហាវឃោរឃៅ របស់កងកម្លាំងប្រដាប់អាវុធថៃដែលបានបាញ់ប្រហារបណ្ដាលឱ្យពលរដ្ឋខ្មែរស្លាប់ និងរបួស នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលខុសច្បាប់អន្តរជាតិ ហើយផ្ទុយទៅនឹងស្មារតីមនុស្សធម៌៕


