ឯកឧត្តម ងួន រតន: បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង និងផ្ទេរភារកិច្ច អភិបាល និងអភិបាលរងក្រុងបាត់ដំបង


ឯកឧត្តម ងួន រតន: អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង និងផ្ទេរភារកិច្ច អភិបាល និងអភិបាលរងក្រុងបាត់ដំបងដែលបានរៀបចំធ្វើឡើងនៅបរិវេណសាលាក្រុងបាត់ដំបង។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាព ជំវិញខេត្ត កងកម្លាំង ចៅសង្កាត់ និង មន្រ្តីរាជការជាច្រើនរូបទៀតផងដែរ។
ត្រូវបានផ្ទេរភារកិច្ចលោក ផេង សិទ្ធី ពីអភិបាលស្រុកគាស់ក្រឡ មកជាអភិបាលក្រុងបាត់ដំបង ជំនួសលោក សៀងឯម វូនស្ហី អភិបាលក្រុងចាស់ ដែលត្រូវបានផ្លាស់ទៅបម្រើការងារនៅសាលាខេត្តបាត់ដំបង ២,ត្រូវបានផ្ទេរភារកិច្ច លោក ហឿន ឌឿ ពីអភិបាលរងស្រុកមោងឬស្សី មកជាអភិបាលរងក្រុងបាត់ដំបង ៣,ត្រូវបានផ្ទេរភារកិច្ច លោកស្រី សុំ ចិន្តា ពីអភិបាលរងស្រុកសង្កែ មកជាអភិបាលរងក្រុងបាត់ដំបង ៤, ត្រូវបានផ្ទេរភារកិច្ច លោក ឈឹម សំណាង និងលោក ឌី ពៅ ពីអភិបាលរងក្រុងបាត់ដំបង ទៅបម្រើការងារនៅសាលាខេត្តបាត់ដំបង ៥.ត្រូវបានប្រកាសតែងតាំង លោក លាង វាសនា ពីនាយករងរដ្ឋបាលសាលាក្រុងបាត់ដំបង ទៅជាអភិបាលរងក្រុងបាត់ដំបង ។ ( ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៧ )