(ភ្នំពេញ)៖ ក្រសួងកិច្ចការនារី នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍ សម្តែងការសោកស្តាយយ៉ាងខ្លាំងបំផុត និងប្រកាសថ្កោលទោសដាច់អហង្ការ ចំពោះទង្វើដ៏សាហាវព្រៃផ្សៃ ឃោរឃៅ អមនុស្សធម៌របស់ក្រុមទាហានឈុតខ្មៅថៃ ដោយបានប្រើប្រាស់អំពើហិង្សាយ៉ាងសាហាវយង់ឃ្នង និងវាយដំ ទាត់ធាក់ ជំរិតទារប្រាក់ គំរាមកំហែងយកទ្រព្យសម្បត្តិ មកលើក្រុមពលករទេសន្តរប្រវេសន៍ខ្មែរចំនួន១៣នាក់ ហើយក្នុងនោះទាហានឈុតខ្មៅ៧នាក់ បានប្រព្រឹត្តអំពើថោកទាប ស្មោកគ្រោក (រំលោភបូក)ទៅលើពលករខ្មែរជាស្រ្តី១នាក់ ខណៈដែលពលករខ្មែរទាំង១៣នាក់ ធ្វើដំណើរចេញពីប្រទេសថៃត្រឡប់មកប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ។
ក្រសួងកិច្ចការនារីកម្ពុជា ប្រកាសថ្កោលទោសដាច់អហង្ការ ចំពោះទង្វើដ៏សាហាវព្រៃផ្សៃ ឃោរឃៅ អមនុស្សធម៌របស់ក្រុមទាហានឈុតខ្មៅថៃ មកលើក្រុមពលករខ្មែរ

